ពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ចេញលទ្ធផល អាចចុះហត្ថលេខានៅចុងឆ្នាំនេះ

អត្ថបទដោយ៖

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែមិថុនានេះ បានប្រកាសលទ្ធផល​ស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលបានចរចានៅថ្ងៃអង្គារម្សិលមិញតាមរយៈវីដេអូខនហ្វីរ៉េន។ ជាលទ្ធផល ក្រុមចរចាទាំងពីរប្រទេសបានឯកភាព និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងស្រុងក្នុងក្របខណ្ឌបច្ចេកទេសស្តីពីការបើកច្រកទីផ្សារ ផ្នែកទំនិញ និងសេវាកម្ម ហើយក្រុមទាំងពីរនឹងស្នើសុំការយល់ព្រមពីរដ្ឋាភិបាលទាំងពីរសម្រេចផ្លូវការចុងក្រោយ ហើយឈានទៅចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំ២០២០។

ការចរចាជុំទី៣នេះ ផ្តោតលើការបើកច្រកទីផ្សារ ផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្មដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងបន្ថែមទៀត។ ប៉ុន្តែភាគីទាំងពីរក៏បានបញ្ជាក់ពីបញ្ហាប្រឈមស្តីពីផ្នែកច្បាប់និងគោលនយោបាយផងដែរ។

ក្រសួងពាណិជ្ជកម្មបានអាងថា បើផ្អែកតាមគោលការណ៍ដែលបានឯកភាពគ្នាដោយក្រុមបច្ចេកទេស កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យកម្ពុជា នាំចេញកាន់តែច្រើន ហើយកើនឡើងលើសពីអត្រាកំណើនក្នុងឆ្នាំ ២០១៧  ២០១៨និង ២០១៩ ដែលគិតជាមធ្យមមានប្រមាណ ២០ ភាគរយថែមទៀតផង ទន្ទឹងមនុស្សកំណើនវិនិយោគពីបរទេស ត្រូវបានរំពឹងផងដែរថានឹងកើនឡើងខ្លាំងដែលជាប្រភពចំណូលនិងការងារជូនប្រជាជន ក្នុងពេលដ៏ខ្លីខាងមុខ៕

ads banner
ads banner
ads banner