ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីលួចទូរសព្ទ័ដៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនករណីលួចយកទូរស័ព្ទដៃ ដែលប្រព្រឹតកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង២២ និង ០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះគ្មានលេខក្នុងក្រុមហ៊ុនឯកជន មានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យទី១ ឈ្មោះ អ៊ឹង កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ នឹងទី២ ឈ្មោះ ហេង ណាក់ រត់គេចខ្លួន ។
ចំណែកជនរងគ្រោះ ឈ្មោះ មៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ តុង សីហា