ស្គាល់គ្នាបាន៤ថ្ងៃ ប្រុសថ្លៃបោកយកទាំងខ្លួនទាំងម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ក្រោយពីរូបគេបានលួងលោមស្ត្រីម្នាក់បានទាំងខ្លួនបោកយកម៉ូតូយកទៅលក់ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង២០ និង០០នាទី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២៣ ផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមាន ឈ្មោះ ប៉ាង សុភ័ក្ត្រា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន )។ ចំណេកជនរងគ្រោះមានឈ្មោះ ស្រុន ណាត ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុជនសង្ស័យនឹងស្ត្រីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេល៤ថ្ងៃឈានដល់រឿងស្នេហាស៊ីជំរៅ ក្រោយមកជនសង្ស័យបានយកម៉ូតូរបស់ស្ត្រីខាងលើទៅបញ្ចាំ ហើយពេលស្ត្រីរងគ្រោះសួររកម៉ូតូស្រាប់តែជនរងគ្រោះប្រាប់ថាយកលុយចំនួន៤៥០ដុល្លារមកដើម្បីទៅយកម៉ូតូមកវិញ ។ ពេលបានម៉ូតូស្ត្រីខាងលើបានសួរនាំរឿងលុយចំនួន៤៥០ដុល្លារស្រាប់តែជនសង្ស័យខឹងក៍ស្ទុះទៅយកកាំបិតបុ័ងតោប៉ុនប៉ងកាប់ស្ត្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនឲ្យតែម្តង ។

សម្ភារៈបាត់បង់លុយដុល្លា៤៥០ដុល្លា ។ សម្ភារៈន្សល់ទុកកាំបិតបុ័ងតោ ០១ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី​ ៕ ដោយ៖ តុង សីហា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner