​គូ​វ៉ែត​បើកភ្លើងខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់

​គូ​វ៉ែត​៖​ ​ក្រសួងសុខាភិបាល​គូ​វ៉ែត​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​បើកភ្លើង​ខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Arab​ ​News​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ក្រសួងសុខាភិបាល​គូ​វ៉ែ​ទ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​ខណៈ​ក្រសួង​បាន​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះឈ្មោះ​ជាមុន​ ​ដើម្បី​ទទួល​វ៉ាក់សាំង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ។

​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រទេស​ឈូងសមុទ្រ​អា​រ៉ាប់​ពីរ​ទៀត​ ​គឺ​អា​រ៉ាប់​រួម​ ​និង​បា​រ៉ែ​ន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​p​harm​ ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner