ទូត នៃបណ្ដាប្រទេសឥស្លាម បានបង្ហាញពី បំណងក្នុងការជួយ ជំរុញ វិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជា មួយ កម្ពុជាដើម្បីឲ្យកម្ពុជាកាន់តែ ទទួលបានការរីក លូតលាស ផ្នែកសេដ្ឋ កិច្ច បានឆាប់រហ័ស

ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមចំនួន៦ ជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម ដែលមាន និវេសនដ្ឋាននៅកម្ពុជាបាន បង្ហាញពីបំណងក្នុងការ ខិតខំធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសឥស្លាម ដែលជាសមាជិករ បស់ អង្គការសហប្រតិបត្តិការឥស្លាមទាំ៥៧ នៅលើពិភពលោក ដើម្បីទាក់ទាញជំនួយមនុស្សធម៌ ជំនួយអភិវឌ្ឍន៍ និងអ្នកវិនិ យោគ ទុនឲ្យមកកាន់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជួយដល់កម្ពុជា។

ការបង្ហាញពីបំណងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំឯកអគ្គរាជទូត ឯកអគ្ករដ្ឋទូតនៃបណ្តាប្រទេសឥស្លាមជាស មាជិកអង្គការ សហ ប្រតិបត្តិការឥស្លាមនៅ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញនាព្រឹកថ្ងៃទី ១៤ ធ្នូ នេះ ដែលមានវត្តមានចូល រួមពីឯក អគ្គរាជទូត, ឯកអគ្គរដ្ឋទូត ប្រទេសប៊្រុយណេដារូសាឡឹម, សាធារណៈរដ្ឋឥណ្ឌូនេស៊ី ,ម៉ាឡេស៊ី, ទួកគី,គុយវ៉ែត និង ប៉ាគីស្ថាន សុទ្ធសឹងជាទូតនៃបណ្តាប្រទេស មាន ទំ នាក់ ទំនង យ៉ាងល្អ និងជិតស្និទជាមួយកម្ពុជា ហើយតែងបាន ជួយឧបត្ថម គាំទ្រដល់ ដំណើរការអភិវឌ្ឍន៍នៅ កម្ពុជាជា រៀងរហូត មក។

ជាការឆ្លើយតប ចំពោះការលើកឡើងពីសំណាក់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសឥស្លាមទាំងអស់ ឯ.ឧ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បាន ឯក ភាព ចំពោះ គោលបំណងក្នុងការជំរុញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។

ឯ.ឧ បានជម្រាបជូនបណ្តាអង្គទូតថា រាជរដ្ឋាភិបាលកម្ពុជាបើកចម្ហរ នូវការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី ជា ពិសេស ស្វាគមន៍គ្រប់បវិនិយោគទុន មិនថាតូច ឬធំនោះឡើយ ឲ្យតែមានបំណងចូលមកបោះ ទុនវិនិយោគនៅ កម្ពុជា រាជ រដ្ឋាភិបាកម្ពុជាផ្តល់លទ្ធភាពនិងលើកទឹកចិត្តជួយសម្រួលនិងបង្ករបរិយាកាសងាយស្រួលដល់គ្រប់អ្នកវិនិយោគទាំងអស់។

ជាមួយគ្នានេះ ឯ.ឧក៍បានស្នើដល់ឯកអគ្គរាជទូត និង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសឥស្លាមទាំងអស់ឲ្យ ជួយធ្វើ ទំនាក់ ទំនង ជាមួយអង្គការអន្តរជាតិនានា ក៍ដូចជាជាមួយប្រទេសជាសមាជិករបស់អង្គការ សហប្រតិបត្តិការឥស្លាម ដែល មាន ជិត ៦០ប្រទេសនៅលើពិភពលោក ដើម្បីឲ្យគេមកសិក្សាស្វែងយល់ពីឱកាស វិនិយោគ នៅកម្ពុជា ឬក៍អាចជួយផ្តល់ នូវជំនួយ សម្រាប់ ការអភិវឌ្ឍដល់កម្ពុជាផងដែរ។

ទន្ទឹមនិងការបង្ហាញអំពីគម្រោងនានារបស់គណៈកម្មការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ឯ.ឧ ទេសរដ្ឋមន្ត្រីក៍បានស្នើឲ្យ បណ្តា អង្គ ទូតប្រទេសឥស្លាមនៅកម្ពុជាទាំងអស់ គួរពិនិត្យពីលទ្ធភាពជួយលើគម្រោងអភិវឌ្ឍន៍នានា សម្រាប់មជ្ឈមណ្ឌលឥស្លាម ភ្នំពេញ ដើម្បី នាំ មកនូវផលប្រយោជន៍សម្រាប់ការគាំទ្រ ដល់សហគមន៍ឥស្លាម ក៍ដូជាការគាំទ្រដល់ កុមារកំព្រា និងចាស់ជរា ជាដើម។

សូមបញ្ជាក់ថា បណ្តាអង្គទូតទាំងអស់ ទទួលយកចក្ខុវិស័យរបស់គណៈកម្មការ នៃមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដើម្បីពិនិត្យមើលនូវអ្វីដែលគេអាចចូលរួមចំណែកបាន ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner