ជនជាតិចិនម្នាក់ បែកថ្នាំបម្រុងហក់ពីលើអាគារកាស៊ីណូ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា
ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ សង្ស័យបែកថ្នាំញៀន ប្រុងលោតសម្លាប់ខ្លួនពីអាគារ កំខ្ពស់មួយជាន់ នៅ កាស៊ីណូនាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ច រារាំងសង្គ្រោះទាន់។
ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលបានជួយធ្វើការសង្គ្រោះជនជាតិចិននោះ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលកើតហេតុនោះគេបានឃើញបុរសជាជនជាតិចនជាតិចិនតៃវ៉ាន់ម្នាក់ ទំនងជាបែកថ្នាំញៀន ស្រាប់ឃើញរត់ចុះឡើងនៅអាគារកាស៊ីណូនាគទិព្វ ប្រុងលោតពីលើកាស៊ីណូសម្លាប់ខ្លួន ក្រោយពីឃើញដូច្នេះមានប្រជាពលរដ្ឋ និងសម្ថកិច្ច ព្រមទំាងបុគ្គលិកកាស៊ីណូ បានជួយធ្វើអន្តរាគមន៍ឡើងទៅឃាត់ចុះមកដល់ដីវិញ។
សមត្ថកិច្ចបានបញ្ជាក់បន្តទៀតថា ជនជាតិចិននោះមាន ឈ្មោះ ហ្វូ ហ្វាំ ង ហ្វី អាយុ ៣៦ ឆ្នាំ ជាជនជាតិតៃវ៉ាន់ មកស្នាក់នៅក្រុងប៉ោយប៉ែត មកទល់ពេលនេះបុរសនេះនៅមិនទាន់មានសតិគ្រប់គ្រាន់ និងនិយាយអាចស្តាប់បាននៅឡើយទេ ៕ ដោយ:ឃិន គន្ធា