អភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការជួសផ្លូវលំជាង៤គីឡូម៉ែត សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖ លោក គាត ហ៊ុល គណអភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើការឈូសឆាយកិនពង្រាបលើផ្លូវលំដែលរងការខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងទៅ។ ហើយផ្លូវលំកំពុងធ្វើនេះមាន២ខ្សែ ទី១ នៅភូមិកូនដំរី , និងខ្សែទី២នៅភូមិកូបធំ ដែលភូមិទាំង២ស្ថិតនៅសង្លាត់និមិត្ត ក្រុងប៉ោយប៉ែត សរុបផ្លូវលំពីរខ្សែនេះប្រវែងជាង៤គីឡូម៉ែត ។
លោក គាត ហ៊ុលបានបញ្ជាក់ទៀតថា ការជួសជុលផ្លូវលំនេះ បានជួយសម្រួលលើការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ ហើយការឈូសឆាយ ចាក់ដី និងកិនពង្រាបផ្លូវដែលខូចខាតនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលបានធ្វើបានជាច្រើនកន្លែងស្ទើរគ្រប់ភូមិនៅតាមសង្លាត់ដែលរដ្ឋបាលក្រុងប៉ោយប៉ែតធ្វើបាន៕ គៀន ច័ន្ទហ៊ីន
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។