ប្រធានាធិបតីរុស្សីចេញសារអបអរជ័យជំនះជាផ្លូវការរបស់លោក Joe Biden
មូស្គូ៖វិមានក្រមឡាំងនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះបាននិយាយថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការផ្ញើសារអបអរមួយជូនទៅដល់លោក Joe Biden នៅក្នុងជ័យជំនះរបស់គាត់ជាផ្លូវការនៅតាម
រដ្ឋទាំងអស់របស់អាមេរិក។
កន្លងមកវិមានក្រមឡាំងធ្លាប់បានបញ្ជាក់ហើយថាខ្លួននឹងនៅរង់ចាំរហូតដល់លទ្ធផលជាផ្លូវការនៃការរាប់សន្លឹកឆ្នោតទាំងអស់ជាមុនសិន
ដើម្បីធ្វើការសេចក្តីថ្លែងការណ៍មួយទោះបីជារដ្ឋ និងប្រទេសជាច្រើនលើលោកបាននាំគ្នាធ្វើការអបអរដល់លោក Joe Biden ទៅហើយក្តីនៅក្នុងជ័យជំនះនៃការបោះឆ្នោតកាលពីថ្ងៃទី 3 ខែវិច្ឆិកាកន្លងមក។
នៅក្នុងសារអបអររបស់លោក Putin បានសរសេរថា៖ ជូនពរដល់លោកប្រធានាធិបតីអាណិត្តថ្មីរបស់អាមេរិកឲ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ចហើយរុស្សីមានទំនុកចិត្តថាអាមេរិក និងរុស្សីដែលជាអ្នកដែលមានទំនួលខុសត្រូវដ៏ធំមួយចំពោះបញ្ហាសន្តិសុខ និងស្ថិរភាពសកលលោកនោះ
នឹងបន្តដោះស្រាយបញ្ហានិងការប្រឈមមុខទាំងនោះជាមួយគ្នាទោះបីជាកន្លងមកមានការយល់ឃើញផ្ទុយគ្នាមួយចំនួនក្តី៕