ស្រវឹងស្រា ជិះម៉ូតូទៅបុកគូទរថយន្តចតស្ងៀមនៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង បានជិះម៉ូតូទៅបុកគូទរថយន្តកំពុងចតស្ងៀមនៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរប្លូឡាញ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តម៉ាក NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-6575 បានប្រាប់ថា មុនកេីតហេតុរូបគាត់បានបេីករថយន្តមកចតលេីចញ្ចេីមផ្លូវមុខផ្ទះរថយន្តគាត់ត្រង់ចំណុចកេីតហេតុ ក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-1648 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម និងរេចង្កូតចង់ពេញផ្លូវតែឯង ហេីយក៏ជ្រុលមកបុករថយន្តម៉ាកNAVARA ខាងលេីចំណុចស្ទុបក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបែកស្ទុប ឯម៉ូតូ និងម្ចាស់ម៉ូតូដួលអូសជាង៥ម៉ែត្រ និងធ្វេីឲ្យម្ចាស់ម៉ូតូបែកមុខ និងបាក់ធ្មេញហូរឈាមជោកខ្លួនតែម្ដង ។
ក្រោយកេីតហេតុ រថយន្តសង្គ្រោះបន្ទាន់ពីរទៅបីគ្រឿងបានចុះមកដល់ដែរតែបុរសរងរគ្រោះខាងលេីនេះព្រមឡេីងរថយន្តសង្គ្រោះដេីម្បីព្យាបាលរបួសឡេីយ រង់ចាំទាក់ទងទៅប្រពន្ធរបស់គាត់ចុះមកជួយដោះស្រាលឲ្យរូបគាត់ ។ ចុងបញ្ចប់ប្រពន្ធរបស់ភាគីខាងម៉ូតូចុះមកដល់ហេីយពិនិត្យឃេីញស្ថានភាពជាក់ស្ដែង ក៏ព្រមសងថ្លៃខូចខាតទៅលេីភាគីរថយន្តចំនួន១៥០$ដេីម្បីបញ្ចប់រឿងដេីម្បីយកប្ដីដែលកំពុងស្រវឹងត្រឡប់ទៅផ្ទះលាងរបួសដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា