អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦៤ម៉ឺននាក់ និងជាសះស្បើយជិត៥២លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៣លាន៧៨ម៉ឺន៩ពាន់៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៤ម៉ឺន៦១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥១លាន៧៩ម៉ឺន៨ពាន់៣៩១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៧លាន១៤ម៉ឺន២ពាន់២០៧នាក់ ស្លាប់ចំនួន៣១ម៉ឺន១ពាន់៥៤នាក់ និងជាសះស្បើយចំនួន១០លាន៣ពាន់៣២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៩៣ម៉ឺន២ពាន់៩០៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៤ពាន់១៣០នាក់ និងជាសះស្បើយ៩លាន៤៥ម៉ឺន៥ពាន់៧៩៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៩៧ម៉ឺន៤ពាន់២៥៨នាក់ ស្លាប់១៨ម៉ឺន២ពាន់៨៥៤នាក់ និងជាសះស្បើយ៦លាន៦ម៉ឺន៧ពាន់៨៦២នាក់ ៕