គណៈបញ្ជាការឯកភាពខណ្ឌចំការមន បន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលមកលេងនៅលើសួនច្បារមុខណាហ្គាវើលដ៍
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ ដោយមានការណែនាំរបស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមនគណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរ លោក ប៊ុន សុភ័ក្ត្រ ក៏បានផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៍ ផងដែរ ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕