លោក សេង ទៀង តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់ អគារខេមរៈវិទូ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង រួមមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់អគារខេមរៈវិទូ ក្នុងរាជបណ្ឌិតសភាកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញ។
សមាសភាពគណៈកម្មការរួមមាន លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី (ភាគីអ្នកម្ចាស់ការ), លោក ឃុត ធីរិទ្ធ ប្រធានការិយាល័យលទ្ធកម្ម សំណង់ និងសេវាទី១ ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឡា មេបញ្ជាការរងកងវិស្វកម្ម ជាតំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ភាគីអ្នកទទួលការ)។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។