ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបក្រុមប្រឹក្សាភិបាលបណ្តាញព័ត៌មានអប្សរា Apsara Medea services (AMS)

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបក្រុមប្រឹក្សាភិបាលបណ្តាញព័ត៌មានអប្សរា Apsara Medea services (AMS)

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ឌិត និតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា Apsara Media Services (AMS) បានធ្វើការជម្រាបជូនពីវឌ្ឍនភាពការងារ ក្នុងការកែទម្រង់ទៅលើស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក៏ដូចជាការបង្កើតសេវាកម្មផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស និងទៅក្រៅប្រទេស ស្របតាមទស្សនៈវិស័យរបស់រដ្ឋាភិបាល ជាទូរទស្សន៍ឌីជីថលក្នុងឆ្នាំ២០២៣។

លោកជំទាវ ឌិត និតា បានបញ្ជាក់ថា ជាទិសដៅរបស់ក្រុមហ៊ុន AMS គឺផ្តោតទៅលេីការសិក្សាអប់រំ និងផ្សព្វផ្សាយព័ត៌មានអំពីសេដ្ឋកិច្ច សង្គម វប្បធម៏ កីទ្បា ប្រវត្តសាស្ត ទេសចរធម្មជាតិ នយោបាយ និងការកម្សាន្តតាមរយៈមធ្យោបាយផ្សព្វផ្សាយជាច្រើន រួមមានវិទ្យុ ទូរទស្សន៏ គេហទំព័រ AMS និងបណ្តាញព័ត៌មានសង្គម (social media network) មួយចំនួនទៀត ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ ទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបង្ហាញការគាំទ្រចំពោះសកម្មភាពការងារផ្សព្វផ្សាយរបស់ក្រុមហ៊ុន AMS ដែលបានបង្កេីតកម្មវិធីថ្មីៗ និងរៀបចំឲ្យមានការផ្សព្វផ្សាយបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដើម្បីសាធារណជនបានយល់ដឹង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានស្វាគមន៍ និងកោតសរសើរក្រុមហ៊ុន AMS គ្រប់គ្រងលើស្ថានីយទូរទស្សន៍អប្សរាដែលបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការផ្សាយលើប្រព័ន្ធឌីជីថលនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ ដឹកនាំ បុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុន សេវាព័ត៌មានអប្សរា Apsara Media Services (AMS) បន្តពង្រឹងស្មារតី សាមគ្គីភាពគ្នាឱ្យបានល្អ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ក្នុងការរៀបចំកម្មវិធីថ្មីៗបន្ថែមទៀត ក៏ដូចជាបច្ចេកទេសក្នុងការផ្សព្វផ្សាយ ដើម្បីជាការទាក់ទាញអតិថិជន និងទទួលបានការគាំទ្រពី ម្ចាស់ឧបត្តម្ភផ្សេងៗ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner