រថយន្ត Mercedes បុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់អស់មួយដើម កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Mercedes មួយគ្រឿងក្នុងល្បឿនលឿន ហេីយរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់អស់មួយដើម រួចរថយន្តបង្កកល់លេីសួនទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Mercedes មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U -5098 ដែលបើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកឆ្វេងដៃបុកសួនច្បារពុះចែកទ្រូងផ្លូវ រួមជាមួយនឹងបង្គោលភ្លើងបាក់អស់មួយដើមរៀបដល់ដី ឯរថយន្តបង្កកល់ជាប់សួនទ្រូងទៅមុខលែងរួច ចំណែកម្ចាស់រថយន្តបង្កមិនបានរងរបួសនោះទេ ភ្លាមៗក៏គេចចេញពីទីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងជួយសម្រួលចរាចរណ៍ ព្រមទាំងទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner