រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រញាប់ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែឧសភា ឆ្នាំ២០២០
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចេញសេចក្ដីជូនដំណឹងស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។
ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានី នឹងចេញលិខិតអញ្ជើញ រលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖
១៖ បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ
២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន
៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។