គ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ច្បារអំពៅ១ បានទទួលអំណោយរបស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ដើម្បីជួយសម្រួលការលំបាកខ្លះដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយអគ្គិភ័យចំនួនពីរគ្រួសារកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នៅថ្ងៃដដែលលោកស្រីហេង សុវត្ថា អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ តំណាងអោយលោកចេង មុនីរ៉ា អភិបាលខណ្ឌបានដឹកនាំមន្ត្រីខណ្ឌ សង្កាត់ ជួបសួរសុខទុក្ខ និងចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ហើយបាននាំយកនូវអំណោយរបស់សម្តេចកិត្តុិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា នូវអង្ករ២៥គីទ្បូក្រាម ត្រីខកំប៉ុង ទឹកត្រី ទឹកសុីអុីវ សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ក្នុងមួយគ្រួសារៗ។

គួររំលឹងថា កាលពីវេលាម៉ោង០៩:០០នាទីព្រឹក ថៃ្ងច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុន តាមបណ្ដោយផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារជាច្រេីន តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡេីយ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner