ខេត្តក្រចេះសំបូរដោយធនធានធម្មជាតិទាំងលើដី និងក្នុងទឹក

អត្ថបទដោយ៖
AMS OneMinute

ក្រចេះគឺជាខេត្តតូចមួយមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រស្ថិតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ។

ខេត្តក្រចេះសំបូរដោយធនធានធម្មជាតិទាំងលើដី និងក្នុងទឹកដែលសំបូរដោយត្រី ពិសេសមេពូជត្រីធំៗ ក៏ដូចជាមានសត្វផ្សោតទឹកសាប ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាពដ៏ស្រស់ត្រកាល និងថៃ្ងលិចគងព្រៃកោះទ្រង់ដ៏គួរឱ្យគយគន់។

កត្តាទាំងនេះបានជំរុញឱ្យខេត្តក្រចេះជ្រើសរើសយកវិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ហើយជាឧបករណ៍សម្រាប់កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ប្រភព៖ ក្រសួងទេសចរណ៍

ads banner