ធនាគារពិភពលោកបញ្ចេញជិត១០០លានដុល្លារ ជួយវៀតណាមលើបញ្ហាអាកាសធាតុ និងជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ ធនាគារពិភពលោក ឬ World Bank សម្រេចផ្តល់កម្ចីជិត១០០លានដុល្លារអាម៉េរិកដល់វៀតណាម ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយគណៈនាយកធនាគារបានអនុម័តហើយ កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី៨ មិថុនា ២០២០។

កញ្ចប់ថវិកា៨៤.៤លានដុល្លារអាម៉េរិកនេះនឹងយកទៅគាំទ្រដល់គម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធថាមពលព្រមទាំងដឹកជញ្ជូនបៃតង នៅប្រទេសវៀតណាម។ ថវិកាទាំងនេះក៏គាំទ្រដល់គោលនយោបាយ បង្កើនប្រភពទឹក សន្សំសំចៃទឹកនៅតំបន់កសិកម្ម កាត់បន្ថយការសាយភាយឧស្ម័នពុលពីរថយន្ត ផងដែរ។

គម្រោងនេះក៏នឹងជួយដល់ការឆ្លើយតបនឹងបញ្ហាជំងឺកូវីដ១៩ នៅប្រទេសវៀតណាម តាមរយៈការផ្តល់កញ្ចប់ថវិកា រៀបចំជាកំណែទម្រងគោលនយោបាយសម្រាប់ តបតនឹងការរាតត្បាតជំងឺនេះផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner