សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ និងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានកិច្ចការ អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ

អត្ថបទដោយ៖
Kien Sereyvuth

សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមការដ្ឋាននានា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមិថុនា ឆ្នាំ២០២០។

ការចុះពិនិត្យនេះគឺ ធ្វើឡើងព្រោះតែកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ត្រូវបានខកខានដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក ហើយអ្នកជំនាញចំពោះកិច្ចទាំងផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពពុំបានអញ្ជើញ មកដោយផ្ទាល់ដើម្បីពីវឌ្ឍនភាពនៃការអនុវត្ត ការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

ទោះបីស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ សហប្រធានបច្ចេកទេស នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ស្ថានទូតប្រទេសជប៉ុននិងប្រទេសបារាំង) បានធ្វើការប្តូរវេនគ្នាចុះមកត្រួតពិនិត្យកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីតាមដានការអនុវត្តការងាររបស់ស្ថាប័នជាតិ អន្តរជាតិ ថាបានអនុវត្តស្របតាមអនុសាសន៍ដែលគណៈកម្មាធិការនេះបានផ្តល់ជូននាពេលមុនដែរឬទេ។ ជាក់ស្ដែងនៅថ្ងៃទី៦-៧ ខែមិថុនា សហប្រធានបច្ចេកទេសជប៉ុនបានអញ្ជើញចុះមកត្រួតពិនិត្យ។ រីឯ សហប្រធានបច្ចេកទេសបារាំង នឹងអញ្ជើញចុះមកត្រួតពិនិត្យនៅថ្ងៃទី៨-១០ ខែមិថុនា ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner