ធ្វើតេស្តជំងឺកូវីដហើយចេញវិញ្ញាបនប័ត្រពីក្រសួងក្នុងម្លៃ១៣០ដុល្លារមួយដង
អត្ថបទដោយ៖
Charlie Chan
មន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយក្រសួងសុខាភិបាលក្នុងការចេញវិញ្ញាបនប័ត្រសុខភាពលើតេស្តជំងឺកូវីដ១៩ (COVID 19) សម្រាប់អ្នកដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។
វិទ្យាស្ថានសុខាភិបាល មានទីតាំងនៅក្នុងក្រសួងសុខាភិបាលដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក។ សម្រាប់អ្នកដែលចង់ទទួលសេវា ត្រូវភ្ជាប់មកជាមួយលិខិតឆ្លងដែនដែលមានសុពលភាព។ ចំណែកឯតម្លៃគឺការធ្វើតេស្ត១ម្តងមានតម្លៃ១០០ដុល្លារ ហើយការចេញវិញ្ញាបនប័ត្រផ្លូវការតម្លៃ៣០ដុល្លារបន្ថែម៕