ឧកញ៉ា នួន រិទ្ធី ៖ កូវីដ បានផ្ដល់មេរៀនជាច្រើនសម្រាប់អ្នកអភិវឌ្ឍវិស័យអចនទ្រព្យ
ភ្នំពេញ ៖ នៅក្នុងសម័យកាលនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ19 បានធ្វើឱ្យការវិនិយោគ និងអាជីវកម្មក្នុងវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់រហូតដល់ក្រុមហ៊ុនខ្លះត្រូវបង្ខំចិត្តបិទទ្វាដោយសារ
តែមិនអាចទប់ទល់នឹងវិបត្តិបាន។ ដោយឡែកសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ
មួយចំនួនអាចគេចផុតពីវិបត្តិសាកលមួយនេះ ហើយថែមទាំងអាចឆក់យកឱកាសចំណេញត្រឡប់មកវិញ
ថែមទៀតផង។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ( Khmer Foundation Appraisal) បានប្រាប់ AMSថា ពាក់ព័ន្ធនឹងស្ថានការណ៍កូវីដ យើងទទួលបានបទពិសោធន៍ថ្មីៗច្រើន ពាក់ព័ន្ធនឹងឱកាស និងហានិភ័យនៅ
ចំពោះមុខ។ បើយើងមិនគិតអំពីសុវត្ថិភាពក្រុមហ៊ុន ឬក៏សុវត្ថិភាពនៃខ្ទង់ចំណាយ នោះយើងនឹងមានការខាត
បង់។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖« មកទល់នឹងពេលនេះក្រុមហ៊ុនខ្ញុំចាប់យកឱកាសបានពីហានិភ័យក្នុងពេល
សម័យកូវីដ គឺ៖
ទី1- យើងចាប់ឱកាសបាននៅលើអចនទ្រព្យ និងលក់ដូរបាន ហើយវាងាយស្រួលលក់។
ទី 2- ពាក់ព័ន្ធនឹងការប្រមូលទិញគឺយើងបានឆក់ឱកាសទិញអចលនទ្រព្យ កន្លែងល្អៗបានច្រើន និងមានតម្លៃ
ទាបជាងទីផ្សារ។
ទី3- គឺយើងទទួលបានការទិញវត្ថុធាតុដើមបានធូរថ្លៃ»។
លោកកឧកញ៉ាបានបញ្ជាក់ថា «ការផ្តល់សេវាកម្មនៅពេលមានវិបត្តិក៏ជាឱកាស ពេលវាកំពុងឡើងក៏វាជាឱកាស លើកលែងក្នុងលក្ខខណ្ឌមួយវានៅទ្រឹង ឬការកើតកលយុគ ក្នុងហេតុផលវិបត្តិនយោបាយ ឬកើតមានសង្គ្រាម។ តែក្នុងពេលកូវីដនេះ វាជាកាសទៅវិញសម្រាប់អ្នកធ្វើសេវាកម្ម ហើយក៏ស្ទើរតែគ្មានក្រុមហ៊ុនផ្តល់សេវាកម្មណាមួយ
មានបញ្ហានោះទេ គឺមានតែឱកាសក្នុងការកើនឡើង»។
ចំពោះអ្នកមានផែនការមិនសូវជាមានផលប៉ះពាល់ទេ មានបញ្ហាតែលើអ្នកអភិវឌ្ឍន៍មួយចំនួន ដែលគ្មានផែន
ការប៉ុណ្ណោះ។ អ្នកវិនិយោគប៉ះពាល់ដូចជាអ្នកវិនិយោគនៅកំពង់សោម និងតាមជាយដែនមួយចំនួនដោយគាត់
មានការផ្ដោត និងរំពឹងលើការលើវិនិយោគទុននៃទីផ្សារក្រៅប្រទេសខ្លាំងពេក។នេះបើតាមលោកឧកញ៉ាបាន
បញ្ជាក់។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ទៀតថា ការរំពឹងទៅលើទីផ្សារក្រៅប្រទេសពេក ពេលមានកលយុគកើតឡើង អ្នកវិនិយោគបរទេសអត់បានមក ធ្វើឱ្យមានការរាំងស្ទះ។ ប៉ុន្តែសម្រាប់អ្នកផ្ដោតទៅលើមុខរបរ (សេវាកម្ម និង
អចលនទ្រព្យ មិនផ្តោតលើទុនបរទេសពេក) អត់មានអ្នកណាបរាជ័យទេ។ ក្នុងស្រុក គឺនៅមានដំណើរការ នៅ
មានការប្រើប្រាស់ និងមានការផ្គត់ផ្គង់។ តួយ៉ាងដូចជាសេវាកម្មដឹកជញ្ជូនទី1 ការដឹកជញ្ជូនមានការកើនឡើង
វិញ។ ទី2 បង្រៀនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចេះប្រើអនឡាញស្របតាមយុគសម័យបច្ចេកវិទ្យា 4.0 ។ដូច្នេះយើង
ឃើញថាមានការអភិវឌ្ឍទៅលើបច្ចេកវិទ្យាក្នុងសម័យកូវីដនេះ។ ចង្វាក់នៃការផលិតនៅតែផលិត ការដឹកជញ្ជូន
នៅតែមាន គឺវាបានរាំងខ្ទប់តែទេសចរណ៍ travel មួយតែប៉ុណ្ណោះ។ តែក្នុងលក្ខខណ្ឌតំបន់មួយចំនួនវាមានផល
ប៉ះពាល់ពិតប្រាកដ។
លោកឧកញ៉ាថា អ្នកវិនិយោគដោយរំពឹងទៅលើលំហូរពីខាងក្រៅពេកវាមានបញ្ហា ដូច្នេះចាប់ពីថ្ងៃនេះទៅអ្នក
វិនិយោគត្រូវគិតទៅលើចំណុច2 គឺក្រៅស្រុកផង និងក្នុងស្រុកផង ព្រោះបើមិនដូច្នេះទេយើងនឹងជួបប្រទះបញ្ហា
ដូចទេសចរណ៍នៅខេត្តសៀមរាប ដែលពឹងផ្អែកទៅលើភ្ញៀវបរទេស ពេលមានបញ្ហា ភ្ញៀវអត់មក នោះធ្វើឱ្យមាន
ផលប៉ះពាល់។ ប៉ុន្តែបើក្រឡេកមកវិញ គឺការរៀបចំឡើងវិញនូវទេសចរណ៍ធម្មជាតិ យើងអាចនឹងទទួលផលទាំង
ក្នុងស្រុក និងក្រៅប្រទេស ព្រោះយើងមានព្រៃព្រឹក្សា លតាវល្លិ៍ ជ្រលងដងអូរ ដែលត្រូវចេះកែច្នៃវាគិតគូរឡើងវិញ ក្នុងការទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុកផងដែរ។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ប្រាប់ដែរថា ៖ «ពាក់ព័ន្ធទៅនឹងវ៉ាក់សាំងដែលយើងនឹងអាចប្រើប្រាស់បាន
ក្នុងឆ្នាំ2021 យើងអាចមានការជឿជាក់ថា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ព្រោះដោយសារឆ្នាំ2001 ជាឆ្នាំល្អ។ ដូច្នេះសម្រាប់ដីធ្លី និងវិស័យអចនទ្រព្យ និងអាចដំណើរការទៅ ដោយការជឿជាក់ ព្រោះវិស័យនេះជា
គោលដៅសំខាន់នៅក្នុងការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ»៕