រថយន្តព្រូល១គ្រឿង បើកបុករះរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ នៅខណ្ឌបឹងកេងកង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តព្រូល១គ្រឿងបើកបុករះរថយន្ត៣គ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបុរសម្នាក់ដែលជាសន្តិសុខធ្វើការនៅក្រុមហ៊ុនក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 2AY-2196 បើកបរតាមបណ្ដោយផ្លូវ៣០៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើក៏បានបើកបុករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកមាសអត់ចាំស្លាក់លេខ ហើយរថយន្តបង្កក៏ថយក្រោយមកបុករថយន្ត២គ្រឿងទៀត ទី១គឺម៉ាកហាយឡិនឌ័រ ពាក់ស្លាក់លេខ ភ្នំពេញ 2AE-9369 ដែលចតនៅមុងហាង និង១គ្រឿងទៀតគឺម៉ាកឡុចស៊ីស 350T ដែលពាក់ស្លាក់លេខ 2BE-2899 ដែលចតនៅចញ្ជើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងការិយល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែង ហើយក៏ឃាត់ខ្លួនម្ចាស់រថយន្តបង្កម៉ាកព្រូសយកទៅធ្វើការវាស់ជាតិអាកុល និងចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ

ដោយ: ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner