រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃ ជួយការពារ និងអភិរក្សធនធានធម្មជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់កសិករនៅក្នុងតំបន់ការពារធម្មជាតិ ឱ្យចូលរួមអនុវត្ត និងជួយគាំទ្រគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃឱ្យបានកាន់តែសកម្មថែមទៀត ដែលជាការចូល
រួមជួយការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធ
ជាផ្លូវការក្រុម អាយប៊ីសរ៉ាយស៍ ខន់សេវេសិន ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងពិនិត្យមើល
ខ្សែសង្វាក់វេចខ្ចប់អង្គការមិត្តភាពសង្គ្រោះសត្វព្រៃរបស់ក្រុមហ៊ុន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វ
ព្រៃជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុង
តំបន់ការពារធម្មជាតិ ដោយបានរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា»។ឯកឧត្តមក៏បានស្នើឱ្យអង្គការ WCS និងអង្គការ SMP ពង្រីកគម្រោងនេះទៅកាន់តំបន់ផ្សេងៗទៀត និង
សំណូមពរឱ្យ ប្រជាពលរដ្ឋ ជួយគាំទ្រ ដល់គម្រោង អង្ករមិត្តភាពសង្គ្រោះសត្វព្រៃនេះ។

ឯកឧត្តមបានបង្ហាញការគាំទ្រចំពោះលក្ខខណ្ឌដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) ដែលអនុវត្តតាមគោលការណ៍សរីរាង្គសំខាន់ៗ ផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។ជាមួយគ្នានេះក៏បានលើកទឹកចិត្តដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និងដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុង
តំបន់ការពារធម្មជាតិ និងឱ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាព
ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយងនៅលើទីផ្សារក្នុងស្រុក និងនាំ
ចេញទៅអន្តរជាតិកាន់តែច្រើន។

ឯកឧត្តម សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «ផលិតផលដែលផលិតឡើងដោយគិតគូរដល់ការអភិរក្ស
សត្វព្រៃផង និងផ្អែកលើគោលការណ៍សរីរាង្គផង គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទទួលបាននូវតម្លៃទីផ្សារខ្ពស់ យើងគួរតែទិញផលិតផលទាំងនេះពីកសិករ ដែលបានអនុវត្តគម្រោងនេះដោយជំរុញផែនការគាំទ្រគម្រោង ឱ្យដំណើរការទៅមុខបានល្អ»។

ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងឆ្នាំ2017 និងបានដាក់ឈ្មោះ តាមសត្វត្រយងយក្ស (ចាយអិន អាយប៊ីស- Giant Ibis) ដែលជាបក្សីជាតិតំណាងឱ្យ
ប្រទេសកម្ពុជា។ បច្ចុប្បន្ន ផលិតផលស្រូវត្រយង រួមមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុត
អាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។

លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បាន
ឱ្យដឹងថាការអនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មកបានទៅ
ដល់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់គោរពតាមគោលការណ៍
សរីរាង្គចំនួន12ចំណុច ក្នុងនោះមាន៖ គោរព គោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំ
សម្លាប់សត្វល្អិតមួយចំនួនទៀត គោរពទៅនឹងគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដី
ព្រៃបន្ថែម ព្រមទាំងត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ។ បើអនុវត្តបាន កសិករមានសិទ្ធិពេញលេញក្នុងការ
លក់ស្រូវជូនគម្រោង ក្នុងតម្លៃលើសទីផ្សារ។

ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ធ្វើការជាមួយកសិករសង្គ្រោះ សត្វព្រៃចំនួន500គ្រួសារ ដោយផ្តល់នូវតម្លៃលក់ទិញចេញ
ខ្ពស់ជាងតម្លៃទីផ្សារ 150%ខ្ពស់ជាងតម្លៃទីផ្សារ សម្រាប់ស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃពូជផ្ការំដួល។ កសិករ
បានប្តេជ្ញាមិនកាប់ឈើ មិនបរបាញ់សត្វព្រៃ ឬប្រើប្រាស់សារធាតុគីមីពុល ដើម្បីចូលរួមការពារតំបន់ការពារ និង
ប្រភេទកម្រនៅក្នុងតំបន់នេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner