​កូវី​ដ​១​៩​៖​ ​ថៃ​ឆ្លង​ក្នុង​សហគមន៍​៣​៩​នាក់​ទៀត​ ​​មានទាំង​អ្នកនេសាទ​ ​អ្នក​លក់ ស្ត្រីមេផ្ទះ

​រាជរដ្ឋាភិបាល​ថៃ​ ​នៅ​ថ្ងៃពុធ​ ​ទី​២​៣​ ​ធ្នូ​ ​២​០​២​០​នេះ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​៩​នាក់​ទៀត​ ​និង​៧​ករណី​ទៀត​ ​ជា​ការនាំចូល​ពីក្រៅ​ប្រទេស​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​បាន​បញ្ជាក់​ថា​ ​៣​៩​ករណី​ថ្មី​គឺ​ភាគច្រើន​ ​មាន​ទាក់ទង​នឹង​ផ្សារ​លក់​អាហារ​សមុទ្រ​ ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ពោល​គឺ​ផ្តើម​ពី​ស្ត្រី​លក់​បង្គា​រ​ម្នាក់​។​

​ប្រភព​បន្ថែម​ទៀត​ថា​ ​ក្នុងចំណោម​៣​៩​នាក់​ថ្មី​ ​មាន​១​១​នាក់​នៅ​បាងកក​ ​៥​នាក់​នៅ​ខេត្ត​ C​h​a​c​hoe​n​g​s​a​o ​និង​៣​នាក់​ ​នៅ​ខេត្ត​ N​a​k​h​on ​Path​o​m​ ​ខណៈ​ដែល​ខេត្ត​ ​Kam​p​h​a​e​n​g​ ​P​h​e​t​, ​T​a​k, ​P​r​a​chin​ ​Bur​i​, ​A​y​u​t​t​hay​a​, ​Sam​u​t​ ​P​r​a​k​an​ ​និង​ S​arab​ur​i​ ​មាន​២​ករណី​ក្នុង​មួយ​ខេត្ត​ៗ​ ​ហើយ​ខេត្ត​ ​P​h​etch​a​bun​, Kr​a​b​i​, K​h​on K​a​e​n, N​a​k​h​on ​Rat​c​has​i​ma​, ​Non​t​h​a​bur​i​, ​Path​u​m​ ​Than​i​, ​P​h​uk​e​t​ ​និង​ S​up​h​an​ ​Bur​i​ ​មាន​១​ករណី​ក្នុង​មួយ​ខេត្ត​ៗ​។​ ​ភាគច្រើន​គឺជា​អ្នកនេសាទ​ ​អ្នក​លក់​ ​និង​អ្នក​ដឹកជញ្ជូន​អាហារ​សមុទ្រ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​អ្នកបំរើ​សេវាកម្ម​នៅ​ភោជនីយដ្ឋាន​ ​និង​ស្ត្រី​មេផ្ទះ​ ​ហើយក៏​មាន​ជនជាតិ​ចិន​២​នាក់​ដែរ​ ​ម្នាក់​គឺជា​អាជីវករ​ ​និង​ម្នាក់​ជា​ទេសចរណ៍​ ​ក្នុង​ក្រុង​បាងកក​។​ ​ក្រៅពី​នេះ​ ​មាន​២​នាក់​គឺជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ជា​ស្ត្រី​មេផ្ទះ​រស់នៅ​ខេត្ត​ Kr​a​b​i​ ​និង​បុគ្គលិក​នៅ​ហាង​លក់ទំនិញ​ ​នៅ​ខេត្ត​ ​T​a​k ​។​

​ថៃ​មាន​កូ​វី​ដ​១​៩​ចំនួន​ ៥​៧​៦​២​ករណី​ហើយ​ ​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​៤​០​៩​៥​នាក់​ ​ខណៈ​ដែល​ ​១​៦​០​៧​នាក់​កំពុង​សម្រាក​ព្យាបាល​ ​ស្លាប់​៦​០​នាក់​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៣​ ​ធ្នូ​ ​២​០​២​០​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner