រដ្ឋលេខាធិការក្រសួងព័ត៌មានបើកកិច្ចប្រជុំ ស្តីពីសមាសភាពប្រធានសមាជិកសមាជិកា និងការបែងចែកតួនាទីភារកិច្ចមេធាវីក្រសួងព័ត៌មាន

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបើកកិច្ចប្រជុំស្តីពីការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក សមា ជិកា និង តួនាទីភារកិច្ចមេធាវីក្រសួងព័ត៌មាន។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាន នាយកដ្ឋាននីតិកម្ម បានអាននូវសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ជូនមេធាវី ក្រសួង ព័ត៌មានត្រូវ ដែលមាន លោកស្រី មេធាវី ផាន់ សម្ពស្ស ជាប្រធាន និងមាន អនុប្រធាន ១ រូប សមាជិក ៧ រូប។ មេធាវីក្រសួង ព័ត៌មាន បង្កើតឡើងដើម្បីជាជំនួយការ ក្នុងកិច្ចការងារ ច្បាប់ សម្របសម្រួល បណ្តឹងពាក់ពន្ធ័ ផលប្រយោជន៏ នានាស្ថិតក្រោមក្រសួងព័ត៌មាន។ មេធាវី ស្មគ្រ័ចិត្ត ក្រសួងព័ត៌មាន ទំាង ៩ រូប ដែលត្រូវធ្វើការបែងចែក ភារកិច្ចទទួល បន្ទុក កិច្ច ការងារប្រចាំខេត្ត រាជធានី រួមមាន ហាវ ស៊ីណាត មេធាវី តាន់សុភា ទទួលបន្ទុកខេត្ត ពោធិ៏សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

មេធាវី ផាន់ សម្ពស្ស មេធាវី សែង សុភិន ទទួលបន្ទុក ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ។ មេធាវី ហាវ ស៊ីណាត មេធាវី ឈួន យូផា ទទួលបន្ទុក ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ។ មេធាវី ផាន់ សម្ពស្ស មាធាវី ហេង ចន្ទ័សុត្រា ទទួលបន្ទុកខេត្ត ព្រះស៊ីហនុ និងកោះកុង។
ក្រុមធាវីនេះ បង្កើតឡើងនៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្របតាម អនុសាសន៏ របស់ ឯកឧត្តម ខៀវកាញារីទ្ធី រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

បន្ទាប់ពីលោកស្រី ផាន់ សម្ពស្ស ក្នុងនាមមេធាវីក្រសួងព័ត៌មាន ធ្វើការប្តេជ្ញាចិត្តដើម្បី
រួមគ្នាបំពេញកិច្ចការងារអោយបានល្អរួចមក ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គនាយក អគ្គនាយករង ក្រោមឱវាទក្រសួងព័ត៌មានបានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណារួមសហការគ្នា លើការអនុវត្តន៏ច្បាប់ ការជួយគ្នាទៅវិញទៅមក តាមផ្លូវ ច្បាប់ នៅពេលមន្ត្រី ក្រសួងព័ត៌មាន មានបញ្ហាអ្វីកើតមានឡើង៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner