ឯកឧត្តមប្រាក់ សុខុនបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនាជូនឯកអគ្គរដ្ឋទូត សិង្ហបុរីប្រចាំកម្ពុជាចប់អាណត្តិ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនឯកឧត្តម មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា

ក្នុងឱកាសនោះដែរឯ.ឧ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានមេដាយសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោក ក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner