ពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនចូលពីប្រទេសថៃដោយខុសសច្បាប់ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន និងយកទៅធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ចំនួន២នាក់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២នាក់នោះ មាន ឈ្មោះ ស៊ឹម ទូច ភេទប្រុស អាយុ២៣ឆ្នាំ, និងម្នាក់ទៀតឈ្មោះ ផុន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្របែក ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង។ ក្រោពីបានធ្វើការសាកសួរ អប់រំណែនាំរួច សមត្ថកិច្ចបានប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តន៍នីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner