ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍

អត្ថបទដោយ៖
ធី ដា

ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍
ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍ មានដូចជាទឹកសម្លាប់មេរោគម៉ាក Ebiodis ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ពីក្រុមហ៊ុន Leisure Asia Corporation សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងជំនួបរវាងឯ ឧ ថោង ខុន រដ្ឋមមន្រ្តី ក្រសួង ទេសចរណ៍ ជាមួយលោកស្រី ហេង ពិសី អគ្គនាយិកា និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្ម នៃក្រុមហ៊ុន Leisure Asia Corporation នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ។ ឯ ឧ ថោង ខុន បានកោតសរសើរ ដល់ក្រុមហ៊ុន ដែលបានផលិតទឹកសម្លាប់មេរោគ ប្រកបដោយគុណភាព នៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺ និងមេរោគនានា ។

លោកស្រី ហេង ពិសី បានសម្តែងនូវការថ្លែងអំណរគុណដល់ ឯ ឧ រដ្ឋមន្រ្តី ថោង ខុន ចំពោះ ការគាំទ្រដល់ផលិតផលរបស់ក្រុមហ៊ុន ដែលលោកតែងតែគិតគូរដល់ការចូលរួមទប់ស្កាត់ការរីករាល ដាល នៃជំងឺ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ។

នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងទេសចរណ៍នូវទឹកសម្លាប់មេរោគម៉ាក Ebiodis ចំណុះ ៣០លីត្រ ៥លីត្រ ១លីត្រ ៥០០មីលីលីត្រ និង១០០មីលីលីត្រ ព្រមទាំងឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។

លោក Ivan Yanushkevich បានបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក Ebiodis ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជា-រុស្ស៊ី ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេស រុស្ស៊ី ជាផលិតផលធម្មជាតិ (Organic) ងាយស្រួលប្រើ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ២០-៣០ វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ជើង ម៉ាស់ ស្បែកជើង សម្លៀកបំពាក់ សម្ភារប្រើប្រាស់របស់ក្មេងលេងនៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារនៅតាមទីតាំងផ្សេងៗទៀត រួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ ។

គួរបញ្ចាក់ថា ដើម្បីចូលរួមក្នុងការបង្ការនៃការរីករាលដាលជំងឺកូវីដ១៩ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ក្រសួងទេសចរណ៍បានដាក់ចេញ នូវវិធានសុវត្តិភាពទេសចរណ៍ចំនួន ៧ រួមមាន៖
១៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សេវាស្នាក់នៅទេសចរណ៍
២៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
៣៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់រមណីដ្ឋានទេសចរណ៍
៤៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូនទេសចរណ៍ផ្លូវគោក
៥៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូនទេសចរណ៍ផ្លូវទឹក
៦៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ការីទេសចរណ៍ក្នុងស្រុក
៧៖ វិធានសុវត្តិភាពទេសចរណ៍ សម្រាប់មគ្គុទេសក៍ និងអ្នកបកប្រែបន្ត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner