ក្មេងប្រុសជប៉ុនអាយុទើប 9 ឆ្នាំរកលុយបានដល់ទៅ 29,5 លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

បរទេស ៖ ប្រសិនបើអ្នកនិយមតាមដានវីដេអូក្មេងៗនៅលើយូធូបអ្នកប្រហែលជាធ្លាប់បានឃើញប៉ុស្ត៍យូធូប
ដែលមានឈ្មោះថា Ryan’s World ហើយអ្នកប្រាកដជាបានស្គាល់​ និងឃើញក្មេងប្រុសជនជាតិជប៉ុនម្នាក់
ដែលជាអ្នកដើរតួសំដែងផងដែរ។

ក្មេងប្រុសជប៉ុនម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Ryan Kaji មានវ័យទើបតែ 9 ឆ្នាំប៉ុណ្ណោះ​ ហើយត្រូវបាន
គេស្គាល់ថាជាអ្នកដែលអាចរកចំណូលបានច្រើនបំផុតពី YouTube អស់រយៈពេលជាយូរមកហើយតាមរយៈវីដេអូ
ដែលគាត់បានផលិត។

សម្រាប់ឆ្នាំ 2020 នេះវិញ Ryan ទើបតែត្រូវបាន Forbes ប្រកាសថាបានជាប់ឈ្មោះជាតារាយូធូបដែលអាចរក
ចំណូលបានច្រើនបំផុតប្រចាំឆ្នាំសាជាថ្មីពោលគឺរយៈពេល 3 ឆ្នាំជាប់គ្នាកន្លងមកហើយដោយប្រជែងឈ្នះតារាល្បីៗផ្សេងទៀតដូចជា Jimmy Donaldson, David Dobrik, Jeffree Star និងក្មេងប្រុសអាយុ 6 ឆ្នាំ Anastasi
Radzinskaya។

តួលេខដែលត្រូវបានបង្ហាញដោយប្រភពដដែលបានបញ្ជាក់​ថាចាប់រាប់ពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2019 មកដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2020 ក្មេងប្រុស Kaji អាចរកចំណូលបានទៅដល់ 29,5 លានដុល្លារពីអ្នកទស្សនាសរុបចំនួន 12,2 ពាន់លានដង។

គួរឲ្យដឹងដែរថាចាប់ផ្តើមដំបូងកាលពីឆ្នាំ 2015 Kaji បានបង្កើតប៉ុស្តិ៍យូធូបដែលមានឈ្មោះ Ryan Toys
Review និងទើបតែមកប្តូរឈ្មោះនៅក្នុងខែតុលាឆ្នាំ 2019 ទៅជា Ryan’s World ហើយមកដល់ពេលនេះគាត់បានពង្រីកអាជីវកម្មរបស់ខ្លួនទៅជាយីហោលក់សំភារៈក្មេងលេង​ និងសម្លៀកបំពាក់រួមជាមួយនឹងការចំណាយពេលចូលរួមថតកុនភាគមួយចំនួនផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner