ការពិត 4 យ៉ាងដែលត្រូវតែដឹងអំពីសកលវិទ្យាល័យល្បីបំផុតលើលោក Harvard
ការពិត៖ នៅពេលដែលនិយាយពីសកលវិទ្យាល័យ Harvard មានមនុស្សជាច្រើនដឹងភ្លាមថាគឺជា
សកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកដែលល្បីបំផុតនៅលើពិភពលោក ប៉ុន្តែភាគច្រើនអ្នកទាំងនោះ
នៅមិនទាន់បានដឹងពីរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនពីសាកលវិទ្យាល័យមួយនេះនៅឡើយ។
រឿងរ៉ាវដ៏អស្ចារ្យរបស់សាកលវិទ្យាល័យមួយនេះមានដូចជា ៖
1. សាកលវិទ្យាលដែលមាននិស្សិតទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររហូតក្លាយជាម្ចាស់ពាន
រង្វាន់ណូបែល 49 និងក្លាយជាប្រធានរដ្ឋ ក៏ដូចជាមេដឹកនាំដល់ទៅ 32 ព្រមទាំងម្ចាស់ពានរង្វាន់ Pulitzer
ចំនួន 48 នាក់ ។ កាន់តែអស្ចារ្យជាងនេះទៅទៀតគឺមានប្រធានាធិតីអាមេរិកចំនួន 7 រូបដែលធ្លាប់បានសិក្សា
នៅទីនេះ។

2. មិនត្រឹមតែជាសកលវិទ្យាល័យនោះទេ តែ Harvard ស្ទើរតែមានរូបរាងដូចទៅនឹងចក្រភពដ៏តួចមួយដែរ។ Harvard កាន់កាប់ទឹកដីដែលមានទំហំរហូតទៅដល់ជាង 2.200 ហិកតា ឬប្រហែលទៅនឹងតារាងទាត់បាល់
អាជីពចំំនួន 4000 ដង។

3. ជាកន្លែងដែលផ្ទុកធ្នើដាក់សៀវភៅប្រវែងរហូតទៅដល់ក្បែរ 92 គីឡូម៉ែត្រ។ Harvard មានបណ្តាល័យសរុប
79 កន្លែងដែលបណ្តាល័យខ្លះជាប់ឈ្មោះជាបណ្តាល័យដ៏ល្បីបំផុតលើលោក។ ចំនួនសៀវភៅដ៏ច្រើនលើស
លប់ និងត្រូវបានគេជឿជាក់ថាត្រូវបានសរសេរជាភាសាដល់ទៅ 100 ហើយបើនិយាយពីធ្នើសម្រាប់ដាក់
សៀវភៅវិញមានប្រវែងសរុបដល់ទៅជាង 92 គីឡូម៉ែត្រ

4. Harvard University ពីដំបូងឡើងមានឈ្មោះថា New College ជាវិទ្យាស្ថានអប់រំដ៏មានចំណាស់បំផុត
របស់អាមេរិក។ វាត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ1636 និងមានគោលបំណងសំខាន់សម្រាប់បង្រៀនទៅ
ដល់ក្រុមបុព្វជិតប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំ 1639 ទើបវាបានប្តូរឈ្មោះទៅជា Harvard University ៕
