អ្នកលក់ចាប់ហួយបែបប្រពៃណីនឹងបាត់បង់ទេ ក្រោយផ្សារទំនើប និងផ្សារ Mart កាន់តែរីកដុះដាល
ភ្នំពេញ ៖ តាមធម្មតាអ្នកដែលចាប់ផ្តើមប្រកបមុខរបរជាអ្នកលក់ដូរ តែងតែមានគំនិតច្រើនក្នុងការគិតលើវិធី
សាស្រ្តណាមួយ ដែលធ្វើឱ្យមុខរបររបស់ខ្លួនកាន់តែដំណើរការបានល្អ។ តួយ៉ាងសម្រាប់ការប្រកបអាជីវកម្មលក់រាយ
ដូចជាការលក់ចាប់ហួយបែបប្រពៃណីគ្រួសារ ដែលពេញនិយមក្នុងស្រទាប់ ប្រជាពលរដ្ឋខ្មែរនោះ បច្ចុប្បន្នត្រូវបាន
កត់សម្គាល់ថាកំពុងជួបភាពប្រឈម ខណៈដែលកំណើននៃផ្សារទំនើប ជាពិសេសវត្តមានមីនីម៉ាតមកជំនួស។
នាយក Camazoon លោក ប៊ុន ផាក បានផ្តល់ជាទស្សនៈផ្ទាល់ខ្លួនប្រាប់ AMSថា ៖ «ខ្ញុំគិតថា ក្នុងការប្រមើល
មើលទៅលើអាជីវកម្មលក់រាយ ឬការលក់ចាប់ហួយបែបប្រពៃណីគ្រួសារនេះ ខ្ញុំគិតថានឹងមិនបាត់បង់ទេ តែវា
នឹងប្តូររូបរាងទៅជាម៉ូឌែលមួយថ្មី»។
លោក ប៊ុន ផាក បានបញ្ជាក់ថា ៖ «ទី1- ការលក់អនឡាញ មានការកើតឡើង និងជាទិសដៅធំ ព្រោះវាត្រូវទៅ
ហើយ ចង់មិនចង់ក៏គេតម្រូវឱ្យលក់តាមអនឡាញ មិនមែនដោយសារកូវីដទេ។ ទី2-ចំពោះផ្សារទំនើបខ្នាតធំ អ្នក
ដើរផ្សារមិនមែនគាត់ទៅសំដៅទិញទំនិញដែរ គឺគាត់ចង់កំសាន្ត ទី3-ការលក់ចាប់ហួយនៅស្រុកខ្មែរមានច្រើន បើ
ប្រៀបទៅស្រុកចិន អឺរ៉ុប តែបើធៀបទៅថៃ វៀតណាមហ្វីលីពីន គឺប្រហាក់ប្រហែលគ្នា ព្រោះប្រពៃណី និងបរិបទរស់
នៅស្រដៀងគ្នា»។
លោកបានមានប្រសាសន៍បញ្ជាក់ថា « បើការរីកចម្រើនមានកើនឡើង និងត្រូវការរៀបចំរចនាសម្ព័ន្ធ នោះការ
លក់ចាប់ហួយ និងត្រូវកែប្រែ មិនលក់បែបបច្ចុប្បន្នទៀតទេ ព្រោះដៃគូប្រកួតប្រជែងរបស់គាត់គឺម៉ាត មីនីម៉ាត ដូចជា 7Eleven ជាដើម នៅពេលដែលគាត់ចូលមកប្រហែលជាអាចមានការប៉ះពាល់ដល់ចំណែកទីផ្សាររបស់អ្នក
លក់ចាប់ហួយនេះ ព្រោះគុណភាព និងបរិបទនៃការរស់នៅរបស់មនុស្សមានការប្រែប្រួលហើយ ជីវិត និងគុណភាព
មានការកើនឡើង គាត់ពិបាកសម្របខ្លួនទៅកាន់ម៉ូឌែលចាស់ ទាំងបរិយាកាស ទាំងគុណភាព និងទំនិញទោះបី
តម្លៃថ្លៃបន្តិចក៏ដោយ។
លោក ប៊ុន ផាក នាយក Camazoon បានបន្ថែមថា ៖«ក្នុងរយៈពេលខ្លីនេះអាជីវកម្មលក់រាយអាចកែទម្រង់ការ
លក់របស់គាត់ដោយប្រើរូបភាពល្អជាងមុន ត្រូវមានគុណភាពជាងមុន តម្លៃក៏ត្រូវដាក់ដូចក្នុងបញ្ជលក់របស់ម៉ាត ដោយមិនបញ្ជាក់តម្លៃតាមមាត់ទេ គឺត្រូវដាក់តម្លៃលើកញ្ចប់ទំនិញ នោះអាជីវកម្មប្រភេទនេះ នឹងអាចបន្តស្ថិរ
ភាពទៅមុខបាន»។
លោកស្រី ផាវី អ្នកប្រកបអាជីវកម្មលក់គ្រឿងទេស និងទំនិញប្រចាំថ្ងៃ (ចាប់ហួយ) បែបគ្រួសារមួយរូប បានប្រាប់
ថាទោះបីជាមានក្រុមហ៊ុនផ្សារទំនើបធំៗ ឬម៉ាត កើតមាននៅគ្រប់ទិសទីក្នុងប្រទេសក្តីក៏គាត់ និងក្រុមគ្រួសារនៅ
តែអាចប្រកបរបរនេះ ក្នុងរយៈពេលយូរទៅទៀត ព្រោះគាត់យល់ថា គាត់មានម៉ូយដែលនៅតែមកជាវប្រចាំ។ តែបើសិនជាមានការវិវត្តយ៉ាងណា នៅក្នុងបរិបទបច្ចេកវិទ្យា នោះគាត់នឹងរង់ចាំមើលសិន ព្រោះគាត់មិនចេះ
បច្ចេកវិទ្យាទេ៕