គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំកំណត់ថ្ងៃបោះឆ្នោត
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាកំណត់ថ្ងៃបើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីប្រកាសសុពលភាពសមាជិកសភាថ្មី។
របៀបវារៈកិច្ចប្រជុំអចិន្ត្រៃយ៍ រួមមាន៖
១៖ ការពិនិត្យ និងសម្រេចអំពីសុពលភាពនៃអាណត្តិ៖ លោក លី ស៊ីត្រី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកានដែលបានសុំលាលែង។ លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ ដែលបានសុំលាលែង។ (យោងលិខិតលេខ ០២៧ ប្រជាជនកម្ពុជា) /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)
២៖ ការពិនិត្យសំណើសុំជ្រើសតាំង៖ លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍។ លោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (យោងលិខិតលេខ ០២៧ /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)
៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់របៀបវារៈទី ២៥ ទី២៦ និងកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាល៦៕