ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ

អត្ថបទដោយ៖
AMS OneMinute

ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំគឺ៖

១)ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអុំ៖ ប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ សម្រាប់ចេញចូលគ្រប់ពេលវេលាក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ។

២)ខ្លោងទ្វារខាងជើង មានឈ្មោះថា ដីឆ្នាំង៖ ប្រើសម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុស។

៣)ខ្លោងទ្វារខាងលិច មានឈ្មោះថា តាកាវ៖ ប្រើសម្រាប់ប្រហារជីវិតជនណាដែលប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ។

៤)ខ្លោងទ្វារទិសខាងកើតខ្លោងទ្វារខ្មោច៖ សម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។

៥) ខ្លោងទ្វារទិសខាងកើតខ្លោងទ្វារជ័យ៖ សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ។

ប្រភព៖ Press OCM

ads banner