លោកជំទាវ ឌិត នីតា តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហ នាំយកអំណោយផ្តល់ជូនដល់ កុមារនៅសាលាមតេ្តយ្យដូនតេងតាផ្លុងស្ថិតក្នុងភូមិស្រែក្នុងសង្កាត់កន្ទោកខណ្ឌកំបូល ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា

 

     ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១៥ កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020 លោកជំទាវ ឌិត នីតា តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រួមនឹងសហការីជាច្រើនទៀត បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមួយចំនួន រួមមានសំភារៈអនាម័យ ភេសជ្ជៈទឹកដោះគោ នំ និងថវិកាមួយចំនួន ទៅចែកជូនក្មួយៗកុមារា កុមារី និងលោកគ្រូអ្នកគ្រូ នៅសាលាមតេ្តយ្យដូនតេងតាផ្លុងស្ថិតក្នុងភូមិស្រែក្នុងសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ។  តាមការឲ្យដឹងពីលោកស្រី ញាត្តិ ផល្លានាយិការង សាលាមត្តេយ្យដូនតេងតាផ្លុង បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មី  2019 2020 នេះសាលាមានសិស្សានុសិស្សសរុបចំនួន 63 នាក់ ក្នុងនោះមានសិស្សស្រីចំនួន35 នាក់ចំពោះការសិក្សាគឺចែកចេញជាពីរកម្រិត គឺមានកម្រិតទាបនិងកម្រិតមធ្យម ហើយសាលាអាចដំណើរការសិក្សាបាន អាស្រ័យដោយមានការជួយឧបត្ថម្ភគាំទ្រ ពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ និង ពីសំណាក់អាណាព្យាបាលសិស្ស។ 

          មានប្រសាសន៍សំណេះសំណាល លោកជំទាវឌិត នីតា មានប្រសាសន៍ថា ទៅថ្ងៃអនាគតក្មួយៗទាំងនោះ នឹងក្លាយជាធនធាន មនុស្ស ដ៏មានសារៈសំខាន់ក្នុងការចូលរួម ចំណែក ជម្រុញការអភិវឌ្ឍប្រទេសជាតិកម្ពុជាយើង ឱ្យមានការរីកចម្រើនរឹងមាំថែមទៀត។ ក្នុងកាលៈទេសៈនេះសាលារៀនទាំងអស់ ត្រូវបានបិទទ្វារហើយតម្រូវឲ្យសិស្សានុសិស្ស សិក្សារៀនសូត្រតាមអនឡាញក៏ព្រោះតែរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្ដេចបានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងគោលបំណងការពារក្មួយៗ ដែលជាសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំឱ្យកើតមានជម្ងឺឆ្លងកូវីត19 ដែលពិភពលោកទាំងមូលកំពុងទទួលរងគ្រោះដោយសារជំងឺឆ្លងនេះនៅឡើយលោកជំទាវក៏បានសំណូមពរឱ្យក្មួយៗកុមារទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ដោយធ្វើអនាម័យឱ្យបានញឹកញាប់ ដោយលាងដៃនឹងទឹកអាកុល ឬជាមួយនឹងសាប៊ូឱ្យបាន ទៀងទាត់ ដើម្បីការពារកុំឲ្យជំងឺឆ្លងកូវីដ19 នេះ ចម្លងមកដល់ខ្លួនយើងបានឡើយ។  

         នាព្រឹកដដែលនេះដែ រលោកជំទាវឌិត នីតា រួមនឹងសហការីទាំងអស់ ក៏បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ រួមមាន អង្ករ ត្រីខ មី ទឹកសុទ្ធ នំ ភេសជ្ជទឹកដោះគោ សម្ភារៈអនាម័យមានដូចជា អាល់កុល ម៉ាស សាប៊ូ ព្រមទាំងថវិកាមួយចំនួនទៀត ទៅផ្ដល់ជូនក្មួយៗកំព្រាដែលកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលកុមារកំព្រាឈូក នឹង មណ្ឌលកុមារកំព្រាមែកឈើ ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ។ 

   មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះលោកជំទាវឌិត នីតា បានស្នើឲ្យលោកគ្រូអ្នកគ្រូ ជាអ្នកគ្រប់គ្រង មើលថែក្នុងមណ្ឌល រួមនិងក្មួយៗកុមារកំព្រា ព្រមទាំងអ្នកមានវិបត្តិនិងអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ សូមកុំអស់សង្ឃឹមព្រោះនៅក្នុងមណ្ឌលទាំងនេះ បងប្អូននឹងទទួលបានការមើលថែយ៉ាងល្អ ដោយបងប្អូនមានកន្លែងស្នាក់នៅ មានអាហារហូបចុកគ្រប់គ្រាន់ជាពិសេសគឺក្មួយៗកុមារ មានឱកាសក្នុងការសិក្សាច្រើន ហេតុនេះក្មួយៗត្រូវតែខិតខំសិក្សារៀនសូត្រ ព្រោះមានតែចំណេះវិជ្ជាទេ ទើបអាចជួយក្មួយៗអោយមានអនាគតល្អ។លោកជំទាវឌិតនីតាបានបញ្ជាក់ថាអំណោយដែលត្រូវបានយកមកចែកជូននាពេលនេះគឺបានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញហើយលោកជំទាវបានសន្យាថានឹងខិតខំស្វែងរកជំនួយឧបត្ថម្ភពីសប្បុរសជននានា មកផ្ដល់ជូនដល់មណ្ឌលឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើបានធ្វើយ៉ាងណា ដើម្បីជួយក្មួយៗរួមទាំងបងប្អូនដែលកំពុងស្នាក់នៅទីនេះ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។ 

     តាមការបញ្ជាក់ពីតំណាង មណ្ឌលកុមារកំព្រាទាំង៣ បានឲ្យដឹងថាសព្វថ្ងៃនេះ នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹម មានកុមារកំព្រាជនជួបវិបត្តិផ្សេងៗ និងអ្នកផ្ទុកមេរោគអេដស៍កំពុងស្នាក់មានចំនួនជិត 300 នាក់ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាឈូកមានកុមារកំព្រានិងអ្នកជួបវិបត្តិផ្សេងៗជាង 200 នាក់ និងនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមែកឈើជាង 30 នាក់ ហើយមណ្ឌលកុមារកំព្រាទាំងបីខាងលើ ក្នុងមួយខែបានទទួលការជួយឧបត្ថម្ភពីសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានអង្ករចំនួន 1តោននិងថវិកា 3ពាន់ដុល្លារ ពីកាកបាទក្រហមកម្ពុជាថវិកា 5 ពាន់ដុល្លារឡើងនិងពីសប្បុរសជនមួយចំនួនទៀត។ 

 លោកតំណាងមជ្ឈមណ្ឌលកុមារកំព្រាទាំងបីបានថ្លែងអំណរគុណយ៉ាងជាជ្រៅចំពោះលោកជំទាវឌិតនីតានិងសហការីដែលបាននាំយកនូវអំណោយនិងថវិកាជួយឧបត្ថម្ភដល់មណ្ឌលជារៀងរាល់ឆ្នាំហើយតាមរយៈវត្តមានរបស់លោកជំទាវនាឱកាសនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ក៏ដូចជាការជួយលើកកំពស់ស្មារតីដល់ក្មួយៗកុមារជនមានវិបត្តិនិងអ្នកផ្ទុកមេរោគអេដស៍ កាន់តែមានសង្ឃឹមនិងមានការតស៊ូក្នុងការរស់នៅរបស់ខ្លួន អោយបានកាន់តែប្រសើរឡើង៕

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner