រយ:ពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបថយចុះជាង៩៨ភាគរយ
ថ្មីៗនេះ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា៖ នៅក្នុងរយៈពេល៤ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង៩៨ភាគរយរអន្តរជាតិតែជាង៣៨ម៉ឺននាក់ប៉ុណ្ណោះ។ ហើយនៅក្នុងខែឧសភា ចំនួនភ្ញៀចទេសចរអន្តរជាតិដែលមកលេងសៀមរាបមានចំនួនជាង១ពាន់៧រយនាក់ គឺបានថយចុះដល់ទៅ៩៨,៧៧%។លោកបានបង្ហាញអំពីតួលេខភ្ញៀវអន្តរជាតិមកទស្សនាខេត្ត សៀមរាបក្នុងរយៈពេល ០៤ ខែ ឆ្នាំ២០២០ មានចំនួន ក្នុងវិបត្តិនៃជំងឺរលាកផ្លូវដង្ហើម Covid-19 មានចំនួន៣៨៤ ៣១៨នាក់ ថយចុះ៦០,៥១% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩មានចំនួន ៩៧៣ ៣០៥នាក់ ក្នុងនោះភ្ញៀវធ្វើដំណើរ តាមផ្លូវអាកាសចំនួន ២៨៩.៦២៨ នាក់ ស្មើនឹង ៧៥.៣៦% នៃចំនួនសរុប ថយចុះ – ៦៤,៤៩% – យន្តហោះអន្តរជាតិ ២៤០ ៧៨៥ នាក់ ស្មើនឹង ៦២,៦៥នៃចំនួនសរុប ថយចុះ៦៧,០២% ។តាមយន្តហោះភ្នំពេញ ១០៦ , ១៨១ នាក់ ស្មើនឹង១២,៧១%នៃចំនួនសរុប ថយចុះ៤២,៨៥%។ តាមផ្លូវគោកៈ ៩៣.៨៦២ នាក់ ស្មើនឹង២៤,៤២% នៃចំនួនសរុប ថយចុះ៤០,០៥% តាមផ្លូវទឹកៈ ៨២៨ នាក់ ស្មើនឹង ០,២២% នៃចំនួនសរុប ថយចុះ-៣១, ៦៣%។ជាការកត់សំគាល់ ទេសចរអន្តរជាតិដែលចូលទស្សនារទៅតំបន់រមណីយដ្ឋានអង្គរ ក្នុងកំឡុងពេលនៃវិបត្តិជំងឺផ្លូវ ដង្ហើម (កូវីដ 19) ភាគច្រើនជាភ្ញៀវដែលស្នាក់នៅធ្វើការ និងប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែក ចំពោះបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសអន្តរជាតិវិញ គឺនៅបន្តដដែល។សម្រាប់តែខែឧសភាឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសមកកំសានខេត្តសៀមរាបមានចំនួន១៧៧៦នាក់ ថយចុះ៩៨,៧៧% បើបវ្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ មានចំនួន១១៤.៥៣៦នាក់។ លោកង៉ូវ សេងកាក់ បានអះអាងថា ជាមួយគ្នានេះផ្នែកសណ្ឋាគារក៍បានបិទអាជីវកម្មរបស់ខ្លួនជាច្រើនផងដែរ។នៅខេត្តនសៀមរាប មានសណ្ឋាគារចំនួន ២៣០ កន្លែង (បុគ្គលិកបម្រើសរុប១២.១៩២នាក់(ស្រី៥២៦៧នាក់)ក្នុងនោះនៅក្នុងកំឡុងពេល នៃវិបត្តិ Covid-19 !អាជីវកម្មដំណើរការចំនួន៤០កន្លែង មានបុក្គលិកបំរើការ១៣៤០នាក់(ស្រី៤២៤នាក់)បិទអាជីវកម្ម១៨កន្លែង ផ្អាកអាជីវកម្ម១៧២កន្លែង បុគ្គលិករងផលប៉ះពាល់ ចំនួន១០.៨៥២នាក់។ផ្ទះភ្ញៀវមានចំនួន២៦១កន្លែង នៅដំណើរការអាជីវកម្ម៦៦កន្លែង បិទអាជីវកម្ម៩៦កន្លែង និងផ្អាក៩៩កន្លែង។ភោជនីដ្ឋានមាន៨៤កន្លែង នៅដំណើរការ១២កន្លែង បីទអាជីវកម្ម ៣កន្លែង និងផ្អាកចំនួន៦៩កន្លែង។លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានមានប្រសាសន៍ថា៖ពិនិត្យជារួមស្ថានភាពភ្ញៀវវទេសចរមកកាន់ខេត្តសៀមរាបក្នុងអំឡុងពេលវិបត្តកូវីដ១៩ ផ្លូវអាកាសត្រូវបានផ្អាកតាំងពីចុងខែមិនា២០២០ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការថយចុះជាលំដាប់ ក្នុងមួយខែៗថយចុះដោយឡែកបើពិនិត្យជារួមគេឃើញភ្ញៀវទេសចរជាតិបាននឹងកំពុងទៅកំសាននៅតាមរមណីយដ្ឋានមួយចំនួននៅក្នុងខេត្ត ដែលត្រូវការកិច្ចសហការទាំងអស់គ្នាសម្រាប់ត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក ទៅកាន់គោលដៅទាំងនោះដែលទាមទារឱ្យមន្ទីរទេសចរណ៍ ក៍ដូចជាអង្គភាពមន្ទីរជំនាញពាក់ព័ន្ឋយកចិត្តទុកដាក់ក្នុងការរៀបចំតំបន់គោលដៅទេសចរណ៍ដែលមានស្រាប់និងគៅលដៅទេសចរណ៍បង្កើតថ្មី យកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើ ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ សំអាតបរិស្ថាន អនាម័យ សុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាអ្នកចំអិនម្ហូបអាហារនិងអ្នកបំរើសេវា ត្រូវឬពាក់ម៉ាស់ ត្រូវមានសាប៊ូ ទឹកអាល់កុលឬជែលដាក់តាមតុ រៀបចំតុកៅអីអង្គុយដោយរក្សាគំលាតសុវត្តិភាពបុគ្គលនិងគំលាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ ការពារ ការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍៕