រថយន្តម៉ាក NISSAN NAVARA បុករបាំងថ្ម ពុះទ្រូងផ្លូវ បាក់អស់២កង់កល់ជាប់ទៅមុខលេងរួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយលឿនជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កង់រថយន្តកល់ជាប់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ខាងត្បូងពេទ្យលោកសង្ឃប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់​បើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0100ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែមិនបង្កឲ្យមានអ្នករបួសទេ។ ភ្លាមៗនោះពីរនាក់ប្តីប្រពន្ធ បានចេញពីរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង​យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner