ឯកឧត្ត ស សុខា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់គ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅក្នុងស្រុកកំចាយមារ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង
ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមាន ជ័យ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្នុងខេត្តព្រៃវែង ក្នុងនោះមាននៅស្រុក កំចាយមារ ចំនួន ៥០គ្រួសារ និងស្រុកកញ្ច្រៀច ចំនួន ៥០គ្រួសារ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្ត ស សុខា បានស្នើសុំឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ទាំង ១០០ គ្រួសារ បង្កើនការដាំដុះដំណាំរួមផ្សំ បន្លែ ជី ស្លឹកគ្រៃ ដំណាំហូបផ្លែ ក៏ដូចជា ផលិតផលកសិកម្មផ្សេងៗ ទៀត ជាជាងទុកដីទំនេរ និងចូលរួមកាត់បន្ថយការនាំផលិតផលបរទេសចូលក្នុងស្រុក ហើយក្នុងនោះ ដែរ ក៏ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ដើម្បីបង្ការពីជំងឺផ្សេងៗ ក៏ដូចជា ជំងឺកូវីដ ១៩ ដែលបាន និងកំពុងរាលដាល និងបំផ្លាញជីវិតមនុស្ស ក៏ដូចជា សេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗ នៅលើសកល លោក ដែលគួរឲ្យព្រួយបារម្ភ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ប្រគល់ជូន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ ជាទ្រនាប់ដៃផងដែរ៕ធ.ដ