មនុស្សចាស់នៃអង្គការ CCFទទួលអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អត្ថបទដោយ៖
Kien Sereyvuth

 កម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា CCF នៅថ្ងៃនេះ បានទទួល អំណោយជាច្រើនសម្រាប់មនុស្ស ចាស់ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ អំណោយសម្រាប់ មនុស្សចាស់នេះ បានផ្តល់នៅថ្ងៃទី៥មិថុនានេះ តាមរយៈប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវ ជន សម្តេច តេជោ TYDA លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី។ កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅ អង្គការមូលនិធិកុមារកម្ពុជា(CCF) ដែលស្ថិតនៅតំបន់អតីតទីលានចាក់សម្រាម ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយទាំងនោះ រួមាន មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក្រូច ប្រេងកូឡា ក្រម៉ា និងសម្លៀក បំពាក់ជាដើម។ លោកស្រី ពេជ ចន្ទមុន្នី បានផ្តាំផ្ញើឱ្យលោកយាយលោកតា ថែទាំសុខភាពក្នុងរដូវកាលនេះ តាម រយៈការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យសហគមន៍ ឆ្លងរីករាលដាលជំងឺCovid-19។  នេះគឺជាលើកទី១៥ហើយដែលលោកស្រីពេជ ចន្ទមុន្នី បានមកដល់អង្គការមនុស្សចាស់នេះ ដែលដែលជាទី កន្លែងមានអនុស្សាវរីយ៍ជាច្រើនរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រីក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមានការពិនិត្យព្យាបាលជំងឺមាត់ធ្មេញដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងអំ ណោយផ្សេងៗជាច្រើនទៀតដល់កុមារ និងជនចាស់ជរានៅក្នុងអង្គការនោះក្នុងរយៈពេល៦ឆ្នាំមកហើយ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner