អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យរងការចាប់ខ្លួនជាលើកទី២
អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៃខណ្ឌពោធិ៍សែនជ័័យលោកហេង ច័ន្ទសុទ្ធី ត្រូវបានគេចាប់ខ្លួន ម្តង ទៀតនៅថ្ងៃនេះ យោងតាមដីកាបង្គាប់របស់តុលាការ។ លោកហេង ច័ន្ទសុទ្ធី ត្រូវបានចាប់ខ្លួនជាលើកទី២នៅ ព្រឹកថ្ងៃទី៥មិថុនា ក្នុងស្ថានភាពដែលបុគ្គលរូបនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកហេង ច័ន្ទសុទ្ធី ដែលរងនឹងការចោទប្រ កាន់ពីបទ រួមគំនិតក្បត់និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមប្រព្រឹត្តនៅកម្ពុជាកាលពីឆ្នាំ ២០១៩ ត្រូវបានដីកាសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវ តុលាការចុះថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៩ ។ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនថ្ងៃទី៤មិថុនា ឈ្មោះហេង ច័ន្ទសុទ្ធី ត្រូវ គេបញ្ជាក់ថា លោកមិនដែលបានអនុវត្តកាតព្វ កិច្ចរបស់ខ្លួនក្នុងការទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលត្រពាំងក្រ សាំងដូចតាមការកំណត់របស់តុលាការឡើយ ។ ដីកាបង្គាប់ឲ្យនាំខ្លួនបានសរសេរបញ្ជាក់ថា ដូច្នេះ តុលាការ គប្បីចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះហេង ច័ន្ទសុទ្ធី ដើម្បីធ្វើការឃុំខ្លួនជនត្រូវចោទរូបនេះឡើងវិញ ស្របតាមបញ្ញត្តិមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។