ឈ្មួញរកសុីសងល្បែងប្រភេទ ឃីណូឡូតូ កំពុងពង្រីកសាខារាប់សិបកន្លែងក្នុងខណ្ឌមានជ័យដោយបេីកដំណេីរការយ៉ាងរលូនផ្គេីននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ មួយរយះពេលនេះគេសង្កេតឃេីញថានៅក្នុងមូលដ្ឋានខណ្ឌមានជ័យមានឈ្មួញរកសុីល្បែងភ្នាល់តាមអនឡាញ ប្រភេទឃីណូ ឡូតូ កំពុងពង្រីកសាខាយ៉ាងច្រេីន ដោយមិនខ្លាចញញេីតនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិឡេីយ ។
គួរបញ្ជាក់ថាកន្លងមកឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រកាសបិទល្បែងប្រភេទ ឃីណូឡូតូ នៅទូរទាំងប្រទេសកម្ពុជា ដោយឡែកឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្ក្រាបអោយខានតែបានបេីមានទីតាំងណាបេីលេងល្បែងគ្រប់ប្រភេទជាពិសេស ល្បែងភ្នាល់ ឃីណូឡូតូនេះតែម្តង ។
បញ្ជាក់👉ទតាំងទី១ , ក្នុងហាងកាហ្វេ ជាប់ផ្លូវបេតុង ទល់មុខផ្សារកុងតឺន័រចាស់ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
ទីតាំងទី២ ;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ទីតាំង៣ នៅផ្លូវជាតិលេខ២ ជិតហាងគុយទាវឆ្ងាញ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ៕ដោយ៖ ជីម ភារ៉ា