ឯកឧត្តម ដួង ដារ៉ា ចុះជួបពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លី នៅភូមិ អូរឧកញ៉ាហេង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងពីក្រុមហ៊ុន ចំពោះវិវាទដីធ្លី ដែលបានបណ្តាលអោយមានអំពេីហឹង្សាកាលពីពេលថ្មីៗកន្លងមក នោះ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនេះ ឯកឧត្តម ដួង ដារ៉ា បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលក្រុមការងារដោយទឹកចិត្តស្រឡាញ់រាប់អាន ជាមួយនឹងជំនឿជឿជាក់លេីការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយឈរលេីគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានសួរនាំពត័មានមួយចំនួនរួចហេីយពាក់ព័ន្ធនឹងប្រវត្តិកាន់កាប់គ្រប់គ្រងអាស្រ័យផលលេីដី ហេីយក៏បានធ្វេីបញ្ជីស្រង់ឈ្មោះបងប្អូនបានមួយចំនួន ហេីយដែរ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ដេីម្បីទុកពេលវេលាអោយខ្ញុំធ្វេីការជូន។ រីឯចំពោះបងប្អូនអ្នកកាសែតវិញ សូមកុំសរសេរអ្វីដែលធ្វេីអោយមានការភ័ន្តច្រឡំបន្ថែមបញ្ហាដល់ការដោះស្រាយទំនាស់នេះ។

ឯកឧត្តម ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner