អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៨ម៉ឺននាក់ និងជាសះស្បើយជាង៥៧លាន៧៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨១លាន៦៦ម៉ឺន៩ពាន់៥២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៨ម៉ឺន១ពាន់៤៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៧លាន៧៩ម៉ឺន៥ពាន់៧៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៧៨ម៉ឺន១ពាន់៦២៤នាក់ ស្លាប់ចំនួន៣៤ម៉ឺន៣ពាន់១៨២នាក់ និងជាសះស្បើយចំនួន១១លាន៦៩ម៉ឺន៦ពាន់៧២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២២ម៉ឺន៤ពាន់៧៩៧នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់១៩០នាក់ និងជាសះស្បើយ៩លាន៨០ម៉ឺន៦ពាន់៧៦៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៥០ម៉ឺន៦ពាន់៨៩០នាក់ ស្លាប់១៩ម៉ឺន១ពាន់៦៤១នាក់ និងជាសះស្បើយ៦លាន៥៦ម៉ឺន៨ពាន់៨៩៨នាក់ ៕