ថ្ងៃទី១១ខែមករាឆ្នាំ២០២១ក្រសួងអប់រំកំណត់យកជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់គ្រឹះស្ថានចំណេះទូទៅសាធារណៈ
ដោយ៖ម៉ាដេប៉ូ
រាជធាភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០នេះកំណត់កាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០នេះដែលAMSទទួលបានមុននេះបានបញ្ជាក់ថាក្រោយពីព្រឹត្តិការណ៍សមាគមន៍ ២៨វិច្ឆិកាត្រូវបានបិទបញ្ចប់ ក្រសួងអប់រំយុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ខែមករាឆ្នាំ២០២១ជាកាលបរិច្ឆេទនៃការបើបវេសនកាលសិក្សាឆ្នាំថ្មី។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា”គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩និងរក្សាគម្លាតសុវត្តិភាពសង្គមនិង បុគ្គល។ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា”។
ក្រសួងអប់រំបានបន្តឱ្យដឹងបន្ថែថាដូចបានជម្រាបជូនខាងលើនេះ សូមមន្ទីរ អប់រំយុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាបុគ្គលិក មាតាបីតាអាណាព្យាបាលនិងសាធារណជនជ្រាបនិងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕