បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នវ៉ាជែងទៅបុកម៉ូតូ១គ្រឿងទៀតដួលបោកនឹងថ្នល់ រថយន្តមកពីក្រោយកិនបែកក្បាលស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនវ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងក្នុងទិសដៅបញ្ច្រាស់គ្នាដួលទៅនឹងថ្នល់ រួចត្រូវរថយន្តធុនធំចាប់ហ្វ្រាំងមិនទាន់ កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ នាវេលាម៉ោង៧នឹង៤០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរបុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូFZមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ CW-5509 ជិះក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានវ៉ាជែងទៅខាងឆ្វេងដៃមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកបុរស២នាក់ដែលកំពុងជិះម៉ូតូម៉ាកហុកដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1N-3144 ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់តែម្តង ។

ប្រភពបន្តថា បន្ទាប់ពីដួលនោះស្រាប់តែមានរថយន្តធនធំមិនចាំម៉ាកមួយគ្រឿងបើកមកពីក្រោយ ដោយចាប់ហ្វ្រាំងមិនទាន់បានកិនបុរសដែលជិះម៉ូតូFZ ដែលបើកវ៉ាជែងទៅបុកទៅនោះ បែកក្បាលធ្លាយខួរស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបន្តដំណើរទៅមុខបាត់ស្រមោល ចំណែកបុរស២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក ចំណែកសពជនរងគ្រោះធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner