ខណៈដែលកម្ពុជាទទួលបានតំណក់ប្រេងដំបូង តើដឹងទេថាប្រទេសណាដែលផលិតប្រេងបានច្រើនជាងគេលើលោក?

បរទេស៖ នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ 2020 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការហើយថាកម្ពុជាចាប់ផ្តើមទទួលបានតំណក់ប្រេងជាលើកដំបូងពីប្លុក A ដោយក្រុមហ៊ុន Kris Energy។

យោងតាមទិន្នន័យដែលធ្លាប់បានបង្ហាញដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារព័ត៌មានស្តីពីថាមពលហៅកាត់ថា EIA ចុងក្រោយនេះបានឲ្យដឹងថា កាលពីឆ្នាំ2019 ការផលិតប្រេងនៅទូទាំងពិភពលោកគឺអាចធ្វើបានរហូតទៅដល់ 100.61 លានបារ៉ែលក្នុងមួយថ្ងៃជាមធ្យមក្នុងនោះប្រទេសមហាអំណាចចំនួន 5 ដែលជាអ្នកផលិតប្រេងបានច្រើនជាងគេគឺស្មើទៅនឹងពាក់កណ្តាលនៃការផលិតប្រេងលើសកលលោក។

5 ប្រទេសខាងក្រោមនេះគឺជាប្រទេសដែលផលិតប្រេងបានច្រើនបំផុតជាងគេកាលពីឆ្នាំ2019 ហើយតួលេខនេះគិតត្រឹមដើមខែធ្នូកន្លងទៅ និងចេញផ្សាយដោយវេបសាយ Investopedia៖

1.ចិន៖ផលិតប្រេងបាន 4.89 លានបារ៉ែលក្នុងមួយថ្ងៃគឺមានទំហំប្រមាណជា 5 ភាគរយនៃផលិតកម្មសរុបលើលោក
2.កាណាដា៖ផលិតប្រេងបាន 5.50 លានបារ៉ែលក្នុងមួយថ្ងៃ ហើយតាមការព្យាករណ៍របស់ EIA កាណាដានឹងអាចផលិតបានទំហំគុណនឹង 2 ដងនៅត្រឹមឆ្នាំ 2050
3.រុស្សី៖ផលិតបាន 11.49 លានបារ៉ែលក្នុងមួយថ្ងៃគឺប្រមាណជា 11 ភាគរយនៃផលិតកម្មសរុបលើលោក
4.អារ៉ាប៊ីសាអូឌីត៖ផលិតបាន 11.62 លានបារ៉ែលក្នុងមួយថ្ងៃគឺប្រមាណជា 12 ភាគរយនៃផលិតកម្មសរុបលើលោក។អារ៉ាប៊ីសាអូឌីតគឺសមាជិកតែមួយគត់របស់អង្គការ OPEC ដែលមានឈ្មោះក្នុងបញ្ជីនេះ
5.អាមេរិក៖ផលិតបានទៅដល់ 19.47 លានបារ៉ែលក្នុងមួយថ្ងៃគឺ 19 ភាគរយនៃការផលិតប្រេងសរុបលើលោកហើយអាមេរិកកាន់តំណែងនេះជាប់គ្នាអស់រយៈ 6ឆ្នាំមកហើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner