ការឈ្វេងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត

អត្ថបទដោយ៖
ធី ដា

នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានផ្តល់បទសម្ភាសជាមួយអង្គភាពព័ត៌មាន BBC Media Action ស្តីពីការឈ្វេងយល់ ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត ដោយផ្តោតសំខាន់ទៅលើផលប៉ះពាល់ និងវិធានការដោះស្រាយពីការប្រែប្រួលអាកាសធាតុចំពោះការរស់នៅរបស់ប្រជាជនកម្ពុជា ផលិតកម្មកសិកម្ម ព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តម មុនីនាថ បានបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ឆ្នាំ១៩៩៥ ពិធីសារក្យូតូឆ្នាំ២០០២ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៦។ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ថ្នាក់តំបន់ និងពិភពលោក ដោយបានប្រកាន់ខ្ជាប់តាមគោលការណ៍ «ការទទួលខុសត្រូវរួមគ្នា ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ទៅតាមសមត្ថភាពរៀងៗខ្លួន»។

កម្ពុជា បានអនុម័តផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤¬-២០២៣ ដើម្បីកម្ពុជាអភិវឌ្ឍឆ្ពោះទៅរកសង្គមមួយដែលបៃតង បញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌ ចីរភាព និងពឹងផ្អែកលើចំណេះដឹងជាគោល។

ជាមួយគ្នានេះដែរ កិច្ចការអាទិភាពសំខាន់ៗ បាននិងកំពុងរៀបចំមានសេចក្តីព្រាងគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី អនុក្រឹត្យស្តីពីវិធាននិងនីតិវិធីចូលរួមយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផែនការយុទ្ធសាស្ត្រកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រយៈពេលវែង គោលការណ៍ណែនាំស្តីពីអគារបៃតង និងរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC)។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner