ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាមដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីមានការពិភាក្សាគ្នាដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យក្នុងស្មារតីរក្សាការពារបាននូវដីរបស់ឧទ្យានជាតិ និងទប់ស្កាត់មិនឱ្យមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner