អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខ ទុក្ខនាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ

អត្ថបទដោយ៖
ជា សេឌី

កំពង់ស្ពឺ ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម  វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិក នៃបញ្ហាការដ្ឋានការពារ កោះឆ្នេរទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។

ឯកឧត្តម អភិបាលបានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិមានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចជាកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម ក៏បាននាំយកសម្ភារៈមួយចំនួនចែកជូនដល់ដល់ នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេររួមមាន៖ អង្ករ ៥តោន  មី ១០០កេស  ត្រីខ ៥កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ អាវពោងសុវត្ថិភាព ១០០ អាវ និង ភួយ ១០០៕ដោយ៖ម៉ុន សំអ៉ាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner