ពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោសែន តាមរយៈអភិបាលខេត្តព្រះវិហារ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ​។

ឯកឧត្តម ប្រាក់ សុវណ្ណ បាននាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចទាំងធ្វេរ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនូវសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទូទាំងខេត្តព្រះវិហារ ត្រូវធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិមាន៖ ការរុករករ៉ែដោយខុសច្បាប់, ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ និងការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។

ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានណែនាំដល់ទៅអាជ្ញាធរភូមិ ឃុំ កុំឲ្យធ្វេសប្រហែស នៅក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ-១៩។ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើនក្តី ក៏យើងមិនត្រូវមើលស្រាលចំពោះជម្ងឺនេះដែរ។ ជាពិសេសប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជម្ងឺនេះ ហើយប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុក ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ សូមឲ្យពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។

សូមជម្រាបជូនថា អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ១បេ, ទឹកដោះគោ១កំប៉ុង, ប៊ីចេង១កញ្ចប់, ស្ករសរ១កញ្ចប់ និងថវិកាមួយចំនួន៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner