លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​អះអាង​ថា​ ​អាល្លឺម៉ង់​នឹង​ប្រឈម​មុខជា​មួយ​ការលំបាក​នៃ​វិបត្តិ​ ​Co​v​i​d​-19 ​រហូតដល់​ឆ្នាំ​២​០​២​១

​អាល្លឺម៉ង់​៖​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្លែង​ថា​ ​វិបត្តិ​ ​CO​V​I​D​-19 ​ជា​ប្រវត្តិសាស្ត្រ​របស់​អាល្លឺម៉ង់​ ​នឹង​អូស​បន្លាយ​រហូតដល់​ឆ្នាំ​២​០​២​១​ ​បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​កំពុង​ផ្ដល់​ក្ដី​សង្ឃឹម​ខ្លះ​ក៏ដោយ​នោះ​ ​នេះ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អាល្លឺម៉ង់​ក៏​មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ​ដោយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​យ៉ាង​គំហុក​ ​នៅ​ក្រោយ​ទិវា​ឆ្លង​ឆ្នាំ​សកល​ ​ជា​ពេល​ដែល​មនុស្សម្នា​នឹង​ជួបជុំគ្នា​ ​ស្រប​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ ​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ ​នៅ​ក្នុង​សុន្ទរកថា​អប​អរសាទរ​ឆ្នាំ​ថ្មី​ទៅកាន់​ប្រជាជាតិ​អាល្លឺម៉ង់​ ​នៅ​ថ្ងៃពុធ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​បញ្ជាក់​ថា​ ​ថ្ងៃនេះ​ ​និង​ស​ប្ដាហ៍​នេះ​ ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រទេស​របស់យើង​… ​រដូវរងា​រ​នឹង​ក្លាយ​ជា​ពេល​កាន់តែ​ពិបាក​ ​ហើយ​វិបត្តិ​ ​CO​V​I​D​-19 ​អាច​នឹង​អូស​បន្លាយ​រហូតដល់​ឆ្នាំ​២​០​២​១​ ​បើ​ទោះបីជា​ចាក់​វ៉ាក់សាំង​កំពុង​ផ្ដល់​ក្ដី​សង្ឃឹម​ខ្លះ​ក៏ដោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner